បរិក្ខាម៉ានីគិនអេឡិចត្រូនិកទំនើបមួយទៀត ត្រូវបានស.វ.ស រៀបចំដាក់អោយប្រើប្រាស់

By: Media | Posted on: 03/22/2018 11:28:57 AM

គ្រូបង្គោលផ្នែក គិលានុបដ្ឋាក និង ឆ្មប របស់ ស.វ.ស ប្រមាណ៣០រូប នៃ ស.វ.ស នាព្រឹកថ្ងៃនេះ បានចូលរួមនូវការបណ្តុះបណ្តាលក្នុងការការប្រើ​ប្រាស់​​បរិក្ខាម៉ានីគិនអេឡិចត្រូនិក អនុវត្តបង្ហាញត្រាប់ដ៏ទំនើបមួយឈ្មោះ​NOELLE® S574.100 Tetherless Maternal and Neonatal Birthing Simulator ដែលនឹងប្រព្រឹត្តទៅរយ:ពេល២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៨។

ឧបករណ៍នេះអាចប្រើប្រាស់បានជាច្រើនទម្រង់ការនៃការសម្រាលកូនដូចជា ការសម្រាលកូនតាមបែបធម្មជាតិដោយចេញក្បាល ឬ​ជើងមកមុន ការសម្រាលកូនដោយវិធីវះកាត់ រួមទាំងករណីការសម្រាលកូនភ្លោះផងដែរ។ ឧបករណ៍អេឡិចត្រូនិក អនុវត្តបង្ហាញត្រាប់នេះ មានលក្ខណ:សណ្ឋានប្រហាក់ប្រហែលគ្នានឹងមនុស្សតែម្តង ដូចជាស្បែក ជីពចរ ប្រព័ន្ធដង្ហើមជាដើម។ ជាមួយគ្នានោះ គេអាចបញ្ជូលសម្លេងជាភាសាខ្មែរក្នុងការឆ្លើយឆ្លងរវាងអ្នកជម្ងឺ និងគ្រូពេទ្យបានថែមទៀត។

តាមរយ:ការតាំងចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នេះគឺជាទឡ្ហីករណ៍នៃកាលានុវត្តភាពមួយជំហានថែមទៀតរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងការលើកកំពស់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលសម្រាប់និស្សិតក្នុងការពង្រីកចំណេះដឹងជំនាញគ្លីនិក និង អនុវត្តត្រាប់ជូននិស្សិតរបស់ខ្លួន។