នាថ្ងៃសុក្រ ០៩រោច ខែមាយ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចុះអនុស្សារណៈយោគយល់គ្នាបន្តជាមួយវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខេមរភូមិន្ទ។

By: Media | Posted on: 02/13/2018 10:33:24 AM

កិច្ចសហប្រតិបត្តិការនឹងផ្តោតលើការទទួលយកនិស្សិត ការផ្លាស់ប្តូរសាស្រ្តាចារ្យ គ្រូបង្រៀនទ្រឹស្តី ការចែករំលែកពត៌មាននិងឯកសារថ្មីពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញវេជ្ជសាស្រ្ត និងការកែលម្អ ការអនុវត្តកម្មវិធីសិក្សា
ដោយរលូន និងស្របជាមួយកម្មវិធីសិក្សានៃសាកលវិទ្យាសាស្រ្តវិទ្យាសាស្រ្តសុខាភិបាល។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យ និងវិទ្យាស្ថាន ក៏បានពិភាក្សាលើលទ្ធភាពសហការលើការងារស្រាវជ្រាវ ការធ្វើទស្សនៈកិច្ចសិក្សា ការចែករំលែកចំណេះដឹង លើការបង្កើតមន្ទីរពេទ្យសាកលវិទ្យាល័យ និងការប្រជុំពិនិត្យលើសមិទ្ធិផលសហការប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំផងដែរ។