ថ្ងៃច័ន្ទទី១២ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមសិល្បៈនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចូលរួមសម្តែងឈុតល្ខោនអប់រំរឿង “ខ្ញុំយល់ហើយ”

By: Media | Posted on: 02/13/2018 8:15:16 AM

ដើម្បីលើកកម្ពស់ពីគ្រោះថ្នាក់នៃឱសថក្លែងក្លាយនិងផលិតផលគ្រឿងសម្អាងមិនសមស្រប
ក្នុងពិធីបើកមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៤ ឆ្នាំ២០១៨
ដែលបានប្រព្រឹត្តទៅនៅសាលសន្និសីទចតុម្មុខក្រោមអធិបតីភាពលោកជំទាវ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសដែលរៀបចំដោយអន្តរក្រសួងនិងដឹកនាំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
មានគោលបំណងជាចម្បងគឺបណ្តុះស្មារតីស្រលាញ់និងថែរក្សាវប្បធម៌ខ្មែរក្នុងដួងចិត្តយុវជនខ្មែរជំនាន់ក្រោយៗទៀត
ដើម្បីអភិរក្សវប្បធម៌ខ្មែរអោយបានគង់វង្សរហូតតទៅ។ គួររំលឹកថា ក្រុមសិល្បៈនិស្សិតស.វ.ស បានទទួលចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស២ ឆ្នាំបន្តបន្ទាប់គឺឆ្នាំ២០១៦និងឆ្នាំ២០១៧ដោយលើកប្រធានបទលើកកម្ពស់ការបរិច្ចាគឈាម និងការបំបៅកូនក្រោមអាយុ៦ ខែដោយទឹកដោះម្តាយ។