នាថ្ងៃទីសៅរ៍ ១១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ចាប់ពីម៉ោង១៤ និង០០ នាទី នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុង​សាលគោ​កធ្ល​ក មហាវិទ្យាល័យឱសថសាស្រ្ត នៃស.វ.ស បានរៀបចំកម្មវិធីជួបជុំនិស្សិត លើកទី២ ក្រោម​ការ​ចូល​រួមពី​ថ្នាក់​ដឹក​នាំ មហា​វិទ្យា​ល័ឱ​សថសា​ស្រ្ត ព្រឹទ្ធ​បុរ​ស ព្រឹទ្ធ​បុរស​រ​ង និង​ប្រធាន​ការិយាល័យ​រ​ដ្ឋ​បាល ។

By: Media | Posted on: 01/29/2018 2:16:56 PM

គោល​បំណង​នៃ​កិច្ចសំណេះ​សំណា​ល គឺ ៖
ពាំ​នាំ​ការ​សួរ​សុខទុ​ក្ខ​និងព័​ត៌​មាននា​នាពីថ្នាក់​ដឹក​នាំ សាកល​វិទ្យាល័​យ ដល់​និ​ស្សិត និង បង្កើ​នការជ​ម្រុញការ​ផ្លាស់​ប្តូ​រឥ​រិយាប​ថនិ​ស្សិ​ត​ដោយ​វិជ្ជ​មាន ការពង្រឹង​វិន័​យ សតិអារម្មណ៍ ដុស​ខាត់គំ​និតឆ្ពោះទៅរកភាពជោគជ័យនៃ​ការ​សិក្សា បណ្តុះ​ឆន្ទៈ​ចូល​រួម​យ៉ា​ង​សកម្ម ក្នុង​សកម្មភាព​សង្គម ព្រ​មទាំ​ង​ផ្ត​ល់​បទពិ​សោធន៍​នៃការប្រកបរបរវិជ្ជាជីវៈឱសថសាស្រ្ត​នៅ​តាម​សហគ​មន៍​សម្រាប់ យកទៅអ​នុវ​ត្តក្នុងពេ​លអ​នាគ​ត​។
វាគ្មិន ក្នុង​កម្ម​វិធី​នេះគឺពីលោកសាស្រ្តាចារ្យ ឈាង សេនា ព្រឹទ្ធបុរស មហាវិទ្យាល័យឱសថសាស្រ្ត រួមជាមួយព្រឹទ្ធ​បុរសរ​ង និងមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំមហាវិទ្យាល័យឱសថសាស្រ្តជា​ច្រើ​នរូ​បទៀ​ត។ សមាជិក​ចូល​រួមគឺ ប្អូនៗ និស្សិតឱសថសាស្រ្ត ឆ្នាំទី៥ ជំនាន់ទី៣៨ ចំនួន សរុប ៩០ នាក់។ កម្មវិធីនេះគឺ ជាផ្នែកមួយនៃកម្មវិធី Soft skill បន្ថែមពីកម្មវិធីសិក្សាបរិញ្ញាបត្រឱសថសាស្រ្ត ហេី​យ​នឹង​ត្រូ​វប​ន្ត​រៀប​ចំ​សម្រាប់​និស្សិតឱ​សថ​សាស្រ្តគ្រ​ប់ជំ​នាន់​និងគ្រ​ប់​ថ្នាក់ ស្រប​តាមគោ​ល​ដៅ​ស្ត​ង់​ដារ​នៃគណៈកម្មាធិការទទួលស្គាល់គុណភាពនៃកម្ពុជា (ACC)។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យព្រឹទ្ធបុរស បានណែនាំដល់និស្សិត អោយ​មាន​ការ ប្តេជ្ញា​ចិត្ត ការ​យកជ័​យជំ​នះ ក្នុងការធ្វេីជា​និស្សិតគម្រូ ក្នុង​ប្រទេសយេី​ង និង សម្រេច​ចិត្តក្នុង​ការ​យកជោគជ័​យក្នុ​ងកា​រប្រឡ​ង​ចេញ​ថ្នាក់ជា​តិ អោយ​បានគ្រ​ប់ៗ​រូប​នា​ឆ្នាំ ២០១៨នេះ។
​ជាលទ្ធ​ផល​និស្សិតទាំងអស់ មាន​ការ​រីក​រាយ ពេញ​ចិត្ត និង​​ចូល​រួមសួរ-​ឆ្លេី​យសំ​នួ​រនានា ក៏​ដូចជាការបញ្ចេញ​មតិ​យោបល់យ៉ា​ង​ផុ​ល​ផុស។