ក្រុមបេសសកម្មស្រាវជ្រាវ មកពី Hainan Medical University សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ា​ស៊ីត​សាស្ត្រ​ និង​បាណកសាស្ត្រ​នៃ​ក្រសួង​សុខាភិបាល បានបន្ដដំណើរទៅខេត្តព្រះវិហារ និងបានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាយ ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។

By: Media | Posted on: 01/29/2018 9:01:14 AM

ក្នុងកិច្ចប្រជុំ លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានធ្វើបទបង្ហាញអំពីសេវាសុខាភិបាលនិងប្រព័ន្ធសុខាភិបាល និងស្ថានភាពនៃជំងឺគ្រុនចាញ់ ក្នុងខេត្តព្រះវិហារ។

នៅពេលរសៀល ក្នុងថ្ងៃដដែល ក្រុមបេសសកម្មស្រាវជ្រាវ បានបន្តដំណើរចុះប្រមូលពត៌មាន នៅមណ្ឌលសុខភាពកោះកេរ្តិ និងចុះជួបអ្នកស្ម័គ្រព្យាបាលជំងឺគ្រុនចាញ់នៅភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។