ថ្ងៃសុក្រទី១០ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមសិល្បៈនិស្សិតស.វ.សសរុបចំនួន១៤ នាក់ព្រមទាំងគ្រូបង្ហាត់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន២ នាក់បានចូលរួមសម្តែងល្ខោននិយាយអប់រំក្នុងការប្រកួតវគ្គជម្រុះលើកទី១ នៃការប្រកួតសិល្បៈយុវជនទូទាំងប្រទេសឆ្នាំ២០១៨ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា២០១៨រៀបចំ។

By: Media | Posted on: 01/29/2018 8:58:24 AM

រឿងខ្លីនេះមានគោលបំណង “លើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ឱសថក្លែងក្លាយ និងផលិតផលគ្រឿងសំអាង” ដែលជាកង្វល់ពិភពលោកនិងកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ។ សូមបញ្ជាក់ថា ក្រុមសិល្បៈនិស្សិតស.វ.សបានទទួលចំណាត់ថ្នាក់លេខ៣ទូទាំងប្រទេស២ ឆ្នាំបន្តបន្ទាប់គ្នាក្នុងការប្រកួតសិល្បៈយុវជនទូទាំងប្រទេសគឺក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ស.វ.សសូមថ្លែងអំណរគុណចំពោះក្រុមសិល្បៈនិស្សិតស.វ.សទាំងអស់ព្រមទាំងលោកគ្រូអ្នកគ្រូបង្ហាត់ដែលបានចំណាយពេលវេលាក្រៅពីម៉ោងសិក្សានិងការងារ មកហាត់រៀនសម្តែងដើម្បី “លើកកម្ពស់វប្បធម៌ជាតិ និងការយល់ដឹងសាធារណៈជនទាក់ទងនឹងវិស័យសុខាភិបាលផងដែរ”។