នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ក្រុមបេសសកម្មស្រាវជ្រាវ មកពី Hainan Medical University រួមដំណើរជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ា​ស៊ីត​សាស្ត្រ​ និង​បាណកសាស្ត្រ​នៃ​ក្រសួង​សុខាភិបាល

By: Media | Posted on: 01/26/2018 1:59:01 PM

បានបន្តដំណើរទៅស្រុកចំការលើ និងសហគមន៍ ក្នុងខេត្តកំពង់ចាម និង​បានជួបប្រជុំពិភាក្សាជាមួយមន្រ្តីនៃមណ្ឌលសុខភាពចំការកៅស៊ូ​ ចំការអណ្តូង ដែលដឹកនាំដោយលោក វ៉ាន់ ហ៊ាង ប្រធានមណ្ឌលសុខភាព ដើម្បីប្រមូលទិន្នន័យវិភាគស្ថានភាព បញ្ហាប្រឈម និងកង្វះខាតនៃជំងឺគ្រុនចាញ់ ក្នុងសហគមន៍។

បន្ទាប់មក ក្រុមបេសសកម្មស្រាវជ្រាវ ក៏បានបន្តទៅជួបអ្នកស្ម័គ្រចិត្តប្រឆាំងនឹងជំងឺគ្រុនចាញ់ក្នុងសហគមន៍។

នារសៀលថ្ងៃដដែល ក្រុមបេសសកម្មស្រាវជ្រាវក៏បានបន្តដំណើរទៅខេត្តព្រះវិហារ និងបានជួបប្រជុំជាមួយមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ដើម្បីសិក្សាស្វែងយល់ពីការផ្តល់សេវាសុខាភិបាល ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងីគ្រុនចាញ់ផងដែរ។