នារសៀលថ្ងៃពុធ ០៨កើត ខែមាយ ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ក្រុមបេសកកម្មស្រាវជ្រាវ មកពី Hainan Medical University នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Yi Cong

By: Media | Posted on: 01/25/2018 8:52:57 AM

សហការជាមួយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ា​ស៊ីត​សាស្ត្រ​ និង​បាណកសាស្ត្រ​នៃ​ក្រសួង​សុខាភិបាល បានជួបប្រជុំពិភាក្សាជាមួយមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម​ ដឹកនាំដោយលោកវេជ្ជបណ្ឌិត វ៉ា សាវុធ ដើម្បីប្រមូលទិន្នន័យវិភាគស្ថានភាពជំងឺគ្រុនចាញ់ក្នុងខេត្ត និងបញ្ហាប្រឈម ព្រមទាំងកង្វះខាតក្នុងការប្រយុទ្ធនឹងជំងឺនេះ។

បន្ទាប់មក ក្រុមបេសសកម្មស្រាវជ្រាវ បានជួបពិភាក្សាជាមួយ​លោកវេជ្ជបណ្ឌិត ម៉ី មុន្នីបូរិន្ទ អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីស្វែងយល់អំពីវិធីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រុនចាញ់។

ក្រុមបេសកកម្មស្រាវជ្រាវ នឹងចុះពិនិត្យនិងប្រមូលពត៌មាននៅតាមមណ្ឌលសុខភាព និងសហគមន៍។

គួររំព្ញកថា នារសៀលថ្ងៃអង្គារ ០៧កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យក្រុមបេសកកម្មស្រាវជ្រាវមកពីHainan Medical University នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី Yi Cong ចូលជួបសម្តែងការគួរសម ដែលក្នុងឱកាសនោះឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តីបានស្វាគមន៍ និងបានវាយតម្លៃខ្ពស់ចំពោះ Hainan Medical University (HNMU) ដែលបានឆ្លើយតបតាមសំណើរបស់ក្រសួងសុខាភិបាលកម្ពុជាសុំកិច្ចសហប្រតិបត្តិការក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្តកំពង់ចាម និងព្រះវិហារ ដែលជាផ្នែកមួយនៃការអនុវត្តគំនិតផ្តួចផ្តើម" ខ្សែក្រវាត់មួយ ផ្លូវមួយ"( One Belt, One Road Initiative) រវាងប្រទេសទាំងពីរ។