នារសៀលថ្ងៃអង្គារ ០៧កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យក្រុមបេសកកម្មស្រាវជ្រាវមកពីHainan Medical University នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី Yi Cong ចូលជួបសម្តែងការគួរសម

By: Media | Posted on: 01/24/2018 11:52:46 AM

និងរាយការណ៍អំពីគោលបំណងនៃការចុះប្រមូលទិន្នន័យស្តីពីជំងឺគ្រុនចាញ់ក្នុងខេត្តកំពង់ចាម និងព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីវិភាគស្ថានភាព និងកំណត់បាននូវតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្តទាំងពីរ។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តីបានស្វាគមន៍ និងបាមវាយតម្លៃខ្ពស់ចំពោះ Hainan Medical University (HNMU) ដែលបានឆ្លើយតបតាមសំណើរបស់ក្រសួងសុខាភិបាលកម្ពុជាសុំកិច្ចសហប្រតិបត្តិការក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងខេត្តកំពង់ចាម និងព្រះវិហារ ដែលជាផ្នែកមួយនៃការអនុវត្តគំនិតផ្តួចផ្តើម" ខ្សែក្រវាត់មួយ ផ្លូវមួយ"( One Belt, One Road Initiative) រវាងប្រទេសទាំងពីរ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានស្នើអោយ HNMU ជួយបញ្ជូនអ្នកជំនាញការមកជួយខេត្តទាំងពីរ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ និងបានថ្លែងអំណរគុណដល់ក្រុមអ្នកជំនាញការដែលចូលរួមក្នុងបេសកកម្មលើកនេះ ហើយបានជូនពរក្រុមបេសកកម្មស្រាវជ្រាវ មានសុវត្ថិភាពក្នុងពេលចុះបំពេញភារកិច្ច នៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។