នាព្រឹកថ្ងៃ អង្គារ ៧ កើត ខែមាឃ ឆ្នាំរកា នព្ធស័កព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ ប្រតិភូអញ្ជើញមកពី Hainan Medical University នៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី Yi Cong, ព្រឹទ្ធបុរសរងសាលាសុខភាពសាធារណៈ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស"

By: Media | Posted on: 01/23/2018 4:48:57 PM

ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ (HE. Pr. Saphonn Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស និង លោក​វេជ្ជ​បណ្ឌិត ​ហ៊ុយ ​រ៉េកុល ​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ា​ស៊ីត​សាស្ត្រ​ និង​បាណកសាស្ត្រ​នៃ​ក្រសួង​សុខាភិបាល នៅសាលព្រះខ័ន ទីតាំងទី១ នៃ ស.វ.ស។

ក្នុងជំនួបនេះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ ហើយប្រតិភូក៏បានបង្ហាញអំពីសារបានជារួមពីគោលបំណងនៃដំណើរទស្សកិច្ចនៅប្រទេសកម្ពុជា។ ជាមួយគ្នានោះ ក៏មានការបង្ហាញពីទិដ្ឋភាពទូទៅពីក្របខណ្ឌផែនការសកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១៦-២០២០ មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​ប៉ារ៉ា​ស៊ីត​សាស្ត្រ​ និង​បាណកសាស្ត្រ​នៃ​ក្រសួង​សុខាភិបាល របស់ដោយលោក​វេជ្ជ​បណ្ឌិត​ហ៊ុយ ​រ៉េកុល។

ទស្សនៈកិច្ចនៅប្រទេសកម្ពុជានេះ ក៏មានការចុះប្រមូលទិន្នន័យស្តីពីជំងឺគ្រុនចាញ់ជារួមក្នុងប្រទេសកម្ពុជា និងការចុះប្រមូលទិន្នន័យដោយឡែកនៅខេត្តកំពង់ចាម និងខេត្តព្រះវិហារ ដែលបានទទួលការសហការជាមួយមជ្ឍមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។​ ដំណើរទស្សនៈកិច្ចសិក្សានេះ ជាលទ្ធផលក្រោមការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ និង​ Hainan Medical University ដែលបានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។