នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃ ច័ន្ទ ១៤ រោច ខែបុស្ស ឆ្នាំរកា នព្ធស័ក ព.ស.២៥៦១ ត្រូវ​នឹង ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ មានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពី "ការបង្រៀនតាមបែបករណីសិក្សា (Cased Based Training)

By: Media | Posted on: 01/17/2018 8:41:49 AM

សំរាប់និស្សិតថ្នាក់អន្តេវាសិកវេជ្ជសាស្ត្រ"។ សិក្ខាសាលានេះ ប្រព្រឹត្រ្តទៅអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ ប៊ុនចាន់ យុត្តិរុង ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ និងជាតំណាងឯកឧត្តម សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស។ ជាមួយគ្នានោះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកព្រឹទ្ធបុរសរង លោក-លោកស្រីសាស្រ្តាចារ្យ សរុបប្រមាណជាង២០រូប។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយ:ពេលបីថ្ងៃ |(១៥-១៧ មករា ២០១៨) ក្នុងគោលបំណងដើម្បីពង្រឹងបន្ថែមទៀតសមត្ថភាពរបស់លោក-លោកស្រីសាស្រ្តាចារ្យជាគ្រូបង្គោលថ្នាក់អន្តេវាសិកវេជ្ជសាស្ត្រ សំរាប់សរសេរករណីសិក្សារបស់និស្សិតថ្នាក់អន្តេវាសិកវេជ្ជសាស្ត្រ របស់មហាវិទ្យាល័យវេជ្ជសាស្រ្ត នៃ ស.វ.ស។