ព្រឹកថ្ងៃ អង្គារ ១៥ រោច ខែបុស្ស ឆ្នាំរកា នព្ធស័ក ព.ស.២៥៦១ ត្រូវ​នឹងថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៨ នៅទីតាំងទី២ នៃ ស.វ.ស មានរៀបចំសិក្ខាសាលាតម្រង់ទិស និស្សិតថ្នាក់ឆ្នាំទី១ បរិញ្ញាបត្ររងគ្រប់ផ្នែក ដែលបានប្រឡងជាប់ថ្នាក់ជាតិជ្រើសរើសចូលរៀននៅ ស.វ.ស សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨។

By: Media | Posted on: 01/17/2018 8:34:57 AM

អញ្ជើញជាអធិបតីភាពក្នុងពិធីបើក រួមមាន លោកសាស្ត្រាចារ្យជំនួយ ហង្ស ច័ន្ទវរ: សាកលវិទ្យាធិការរងនៃ ស.វ.ស តំណាងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ លោកព្រឹទ្ធបុរស លោកនាយក ព្រឹទ្ធបុរសរង លោកនាយករង មហាវិទ្យាល័យ/សាលានៃ ស.វ.ស និងវត្តមានចូលរួមពីនិស្សិតថ្នាក់ឆ្នាំទី១ បរិញ្ញាបត្ររងគ្រប់ផ្នែកប្រមាណជាង២០០នាក់។

ការរៀបចំសិក្ខាសាលានេះមានគោលបំណងដើម្បីឲ្យនិស្សិត ដែលទើបតែប្រឡងជាប់ថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ទាំងអស់ បានយល់ជ្រួតជ្រាបព័ត៌មានសំខាន់ៗទាក់ទងនឹងសវស ក្នុងនោះមាន ផែនការយុទ្ធសាស្រ្ត , ចក្ខុវិស័យ ប្រវត្តិសង្ខេបរបស់ស.វ.ស បទបញ្ជាផ្ទៃក្នុងស.វស , កម្មវិធីសិក្សា, គោលការណ៍វាយតម្លៃនិស្សិត មុនពេលប្រឡង,គម្រោងពេលវេលា នៃការសិក្សានិងប្រឡង , សេវានានានិងការទំនាក់ទំនងរបស់ផ្នែកកិច្ចការនិស្សិត ដែលមានសារ:សំខាន់សម្រាប់ឱ្យប្អូនៗនិស្សិតមានផែនការសិក្សា ច្បាស់លាស់ និងត្រៀមខ្លួនជាមុនបានល្អប្រសើរ។