ថ្ងៃទី១២ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) ដែលជាសមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន៥ នាក់បានចូលរួមកម្មវិធីសប្បុរធម៌លើកទី៩

By: Media | Posted on: 01/16/2018 8:14:43 AM

របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅបរិវេណរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោមអធិបតីភាពឯកឧត្តមពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាសមាជិកគណៈកម្មាធិការកណ្តាលកក្រក និងឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ត និងជាប្រធានសហភាពសហ័ន្ធយុវជនកម្ពុជា។ ក្លឹបយុជនកាកបាទក្រហមកម្ពុជាប្រចាំស.វ.ស បានពាំនាំនូវថវិការបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួនម្ភៃម៉ឺនរៀលចូលរួមក្នុងកម្មវិធីខាងលើផងដែរក្នុងស្មារតីសាមគ្គីភាពរវាងក្លឹបយុវជនកាកបាទក្រហមប្រចាំទាំង២សាកលវិទ្យាល័យ។ កម្មវិធីសប្បុរសធម៌នេះមានការចូលរួមចំនួន២៣ ស្តង់របស់ក្រុមហ៊ុននានា និងមានស្តង់និស្សិតចំនួន២៣៣ ស្តង់។