ថ្ងៃទី១០ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយក្រុម Australia Awards បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអាហារូបករណ៍សិក្សាបន្តនៅប្រទេសអូស្ត្រាលី

By: Media | Posted on: 01/15/2018 8:26:05 AM

ដោយមានការចូលរួមពីនិស្សិត ស.វ.ស ពីមហាវិទ្យាល័យឱសថសាស្រ្ត, មហាវិទ្យាល័យវេជ្ជសាស្រ្ត, មហាវិទ្យាល័យទន្តវទនសាស្រ្ត, សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វេជ្ជជីវសាស្រ្តដែលសរុបមានចំនួន២៣៣ នាក់។ សិក្ខាសាលានេះផ្តល់ឱកាសដល់និស្សិតជួបពិភាក្សាផ្ទាល់ជាមួយអ្នកជំនាញដើម្បីយកបទពិសោធន៍
ត្រៀមលក្ខណៈសម្បត្តិក្នុងការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី។