ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម (P.P.M) បានប្រព្រឹត្រ្តទៅនាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅទីតាំងទី១ ស.វ.ស។

By: Media | Posted on: 01/08/2018 10:10:31 AM

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម (P.P.M) បានប្រព្រឹត្រ្តទៅនាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅទីតាំងទី១ ស.វ.ស។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃ ស.វ.ស និងលោកឱកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វឺរេល រួមជាមួយវត្តមានរបស់លោកព្រឹទ្ធបុរស នាយក មហាវិទ្យាល័យ/សាលា នៃ ស.វ.ស និង ប្រតិភូអញ្ជើញមកពីសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម ។

ខ្លឹមសារក្នុងកិច្ចព្រមព្រៀងនេះ មានគោលបំណងទូទៅគឺដើម្បីសម្រួលការរៀបចំធ្វើឲ្យដំណើរការនូវកម្មវិធីស្រាវជ្រាវ និង បណ្តុះបណ្តាល គ្រប់កម្រិតរបស់បុគ្គលិកសិក្សា សិស្ស និង និស្សិត នៃ ស.វ.ស ដោយសម្របសម្រួលក្នុងការទទួលសាស្ត្រាចារ្យ​ ឱសថការី និងគ្រូពេទ្យ​អន្តរជាតិនានា ដែលអញ្ជើញមកបំពេញការងារក្នុងការបណ្តុះបណ្តាល និងអប់រំ ព្រមទាំង​ជួយដល់​ការ​បណ្តុះ​បណ្តាលបន្តដល់សាស្ត្រាចារ្យ​ ឱសថការី និងគ្រូពេទ្យ របស់សហគ្រាស ផលិតឱសថ ប៉េ ប៉េ អឹម ​ដែលចូលរួមការងារ​ស្រាវជ្រាវ និងបណ្តុះបណ្តាល​របស់អង្គភាពទាំងពីរ។