ប្រតិភូអញ្ជើញមកពីសាធារណរដ្ឋបារាំង ដឹកនាំដោយលោកស្រី Laurence AUER (Directrice de la Culture, de l’Enseignement, de la Recherche et du Réseau au sein du ministère français de l’Europe et des Affaires étrangères)

By: Media | Posted on: 12/19/2017 8:33:50 AM

បានអញ្ជើញជួបសាវនាការការងារជាមួយនឹងថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" នាល្ងាចថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរការ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៧។

ប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ជំនួបនេះផ្តោតទៅលើទំនាក់ទំនងលើការពិភាក្សាលើការងារផ្សេងៗសំដៅពង្រឹងលើកិច្ចសហការនានានាពេលអនាគត។ បន្ថែមពីលើ ប្រតិភូបានអញ្ជើញទស្សនកិច្ចនៅបន្ទប់អនុវត្តន៍ត្រាប់ សាលប្រឡងតាមប្រព័ន្ធកុំព្យូទ័រ និងមន្ទីរពិសោធន៍ rodolphe merieux នៅ ស.វ.ស ផងដែរ។