ថ្ងៃទី៦ រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន៥ នាក់ និងទីប្រឹក្សាយុវជនម្នាក់​បានចូលរួមយុទ្ធនាការ១៦ ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមាររៀបចំដោយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “មិនទុកនណាម្នាក់ចោល៖ បញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី”

By: Media | Posted on: 12/12/2017 9:37:06 AM

ដែលបានចាប់ផ្តើមពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១០ ធ្នូ ២០១៧ក្នុងគោលបំណង៖ ផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹង/មូលហេតុ/ផលប៉ះពាល់/វិធីដោះស្រាយទាក់ទងនឹងអំពើហិង្សាលើស្រ្តី និង បង្កើនការចូលរួមរបស់យើងទាំងអស់គ្នាជាពិសេសយុវជនក្នុងការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ ក្នុងពិធីនោះដែរ យុវជនក្លឹបយុវជនកាកបាទក្រហមស.វ.សបានចូលរួមកម្មវិធីឆ្លើយសំណួរដែលទាក់ទងប្រធានបទខាងលើយ៉ាងសកម្ម។