ប្រតិភូអញ្ជើញមកពីសាកលវិទ្យាល័យ Paris-Saclay, វិទ្យាស្ថាន Pasteur នៅប្រទេសបារាំង និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអញ្ជើញប្រជុំពិភាក្សាការងារជាមួយសមាជិកគណ:កម្មការរៀបចំកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តជំងឺឆ្លង របស់ ស.វ.ស ដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស។

By: Media | Posted on: 12/06/2017 4:46:41 PM

ជំនួបនាថ្ងៃពុធ ១១ កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវ​នឹងថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ប្រតិភូស្ថាប័នទាំងបីដែលអញ្ជើញមករួមមាន លោកសាស្រ្តាចារ្យ Gérald Peyroche, លោកសាស្រ្តាចារ្យ Laurent Theodore, Dr. Didier Fontenille, Dr. Daniel Scott-Algara។

ជំនួបនេះផ្តោតទៅលើការរៀបចំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តជំងឺឆ្លង ដែលត្រូវបណ្តុះបណ្តាលដោយភាគីដែលពាក់ព័ន្ធទាំង៣ដល់និស្សិតអន្តរជាតិ ដោយសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។