ថ្ងៃអង្គារ​ ៣កើត ខែកត្តិក ព.ស ២៥៦១​ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ចាប់ពីម៉ោង៩ព្រឹក នៅទីតាំងទី១ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃ គណៈកម្មការ​តំរង់ទិស (Comité d’orientationStratégique “COS”) នៃមន្ទីរពិសោធន៍ រ៉ូដុលហ្វមេរីយើ នៃ ស.វ.ស។

By: Media | Posted on: 11/22/2017 9:46:01 AM

 គោលបំណងនៃកិច្ចប្រជុំនេះគឺ
ដើម្បីស្តាប់​របាយការណ៍សកម្មភាពនិងសមិទ្ធផល​របស់មន្ទីរ​ពិសោធន៍​​ដែលបាន​អនុវត្តក្នុង​ឆ្នាំកន្លងមកនិងផ្តល់​យោបល់ដល់​
មន្ទីរពិសោធន៍​ក្នុង​ការរៀបចំយុទ្ធសាស្រ្ត​សម្រាប់ការងារទៅឆ្នាំបន្ទាប់។​

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសាស្រ្តាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរ​ង
នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលតំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ លោកសាស្រ្តាចារ្យ Dominique
Peyramond សមាជិកក្រុមប្រឹក្សាភិបាល​ នៃមូលនិធិមេរិយើ និងមានការចូលរួមពី Dr François Xavier BABIN, Directeur
Development international de la Fondation Merieux, លោកបណ្ឌិត អៀង រត្ន័មុនី
ព្រឹទ្ធបុរសរងមហាវិទ្យាល័យឱសថសាស្រ្ត លោកប្រធានមន្ទីរ​ពិសោធន៍រ៉ូដុលហ្វមេរីយើ
ព្រមទាំងបុគ្គលិកមន្ទីរពិសោធន៍និងបុគ្គលិក​មូលនិធិមេរីយើប្រចាំនៅ​កម្ពុជា​និងនៅប្រទេសឡាវផងដែរ។