ថ្ងៃសុក្រ ទី១៤ រោច ខែកត្តិក ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែ វិច្ឆិកា គ.ស ២០១៧ វេលាម៉ោង១៤:០០ នៅសហសាលគោកធ្លកនៃស.វ.ស មានសិក្ខាសាលា

By: Media | Posted on: 11/20/2017 3:05:13 PM

សម្របសម្រួលការងារបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រវេជ្ជសាស្ត្រ សម្រាប់ឆ្នាំ សិក្សា ២០១៧-២០១៨ ដែលដឹកនាំដោយលោកសាស្ត្ររាចារ្យជំនួយ ប៊ុនចាន់ យុត្តិរុង ព្រឹទ្ធបុរសម.វ.វ និងមានចូលរួមដោយព្រឺទ្ធបុរសរង មន្ត្រី នៃម.វ.វ តំណាងក្រុមមិត្តជួយមិត្ត Peer Assisted Learning (PAL) រួមជាមួយអស់លោក-លោកស្រីសាស្ត្រាចារ្យដែលបង្រៀននៅមហាវិទ្យល័យវេជ្ជសាស្ត្រនៃស.វ.ស សរុបប្រមាណជិត១០០រូប ។ គោលបំណងនៃសិក្ខាសាលា នេះគឺ ដើម្បីពិភាក្សាសម្របសម្រួល និងទិសដៅបន្តក្នុងការពង្រឹងគុណភាពបណ្តុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតនៅសវស។ ក្នុងនោះប្រធានបទសំខាន់ដែលសិក្ខាសាលាបានផ្តោតជាពិសេសគឺ គម្រោងការនៃកំណែទម្រង់ក្នុងការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រនៅសវស ដោយផ្តល់អាទិភាពលើការសិក្សាដែលមានប្រសិទ្ធិភាពតាមបែបអន្តរកម្ម Interactive តាមរយៈការពិភាក្សាក្រុម ការសិក្សាករណីជំងឺ និងដោះស្រាយបញ្ហា ការចូលហ្វិកហាត់ក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ Simulation ស្របតាមកម្មវិធីសិក្សាដោយផ្អែកលើសមត្ថភាពជំនាញជាមូលដ្ឋាន(Competency based Curriculum) ។