ថ្ងៃ ច័ន្ទ ទី ២ កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែ វិច្ឆិកា គ.ស ២០១៧ នៅទីតាំងទី១ នៃ ស.វ.ស មានរៀបចំសិក្ខាសាលាតម្រង់ទិស និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តសាស្រ្ត ថ្នាក់បរិញ្ញាបត្រ ឱសថសាស្រ្ត គិលានុបដ្ឋាក ឆ្មប និង សុខភាពសាធារណ: ) ដែលបានប្រឡងជាប់ថ្នាក់ជាតិជ្រើសរើសចូលរៀននៅ ស.វ.ស សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨។

By: Media | Posted on: 11/20/2017 2:59:34 PM

 អញ្ជើញជាអធិបតីភាពក្នុងពិធីបើក រួមមាន លោកសាស្ត្រាចារ្យជំនួយ សេង សុភាព សាកលវិទ្យាធិការរងនៃ ស.វ.ស តំណាងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ លោកព្រឹទ្ធបុរស លោកនាយក ព្រឹទ្ធបុរសរង លោកនាយករង មហាវិទ្យាល័យ/សាលានៃ ស.វ.ស និងវត្តមានចូលរួមពីនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានយ៉ាងច្រើនកុះករ។

ការរៀបចំសិក្ខាសាលានេះមានគោលបំណងដើម្បីឲ្យនិស្សិត ដែលទើបតែប្រឡងជាប់ថ្នាក់ជាតិ ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ទាំងអស់ បានដឹងជាមុននូវ ផែនការយុទ្ធសាស្រ្ត , ចក្ខុវិស័យ ប្រវត្តិសង្ខេបរបស់ស.វ.ស បទបញ្ជាផ្ទៃក្នុងស.វស , កម្មវិធីសិក្សា, គោលការណ៍វាយតម្លៃនិស្សិត មុនពេលប្រឡង,គម្រោងពេលវេលា នៃការសិក្សានិងប្រឡង , សេវានានានិងការទំនាក់ទំនងរបស់ផ្នែកកិច្ចការនិស្សិត ដើម្បីឱ្យប្អូនៗមានផែនការ សិក្សា និងបានត្រៀមខ្លួនជាមុនបានល្អប្រសើរ។