ពិធីចុះអនុស្សរណ:យោគយល់គ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និង មូលនិធិ Fred Hollows បានប្រព្រឹត្រ្តទៅនាព្រឹកថ្ងៃទី​២៤ ខែតុលា ឆ្នាំ២០១៧ នៅទីតាំងទី១ នៃស.វ.ស។

By: Admin | Posted on: 10/25/2017 8:22:00 AM

ពិធីនេះបានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: (H.E Prof. Saphonn Vonthanak) សាកលវិទ្យាធិការនៃ​ស.វ.ស និង លោក សិត សំអាត ប្រធានមូលនិធិ Fred Hollows ប្រចាំនៅកម្ពុជា។ ជាមួយគ្នានោះក៏មាននូវវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំមហាវិទ្យាល័យ/សាលានៃ ស.វ.ស រួមជាមួយលោកសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក លោកសាស្រ្តាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងសមាជិក ប្រតិភូមូលនិធិ Fred Hollows ប្រចាំនៅកម្ពុជា។
កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនេះ គឺបានផ្តោតជាសំខាន់ទៅលើគុណភាពការបណ្តុះបណ្តាល និងកម្មវិធីសិក្សាផ្នែកចក្ខុរោគ និងគិលានុដ្ឋាកចក្ខុសាស្ត្រ ក៍ដូចជាការសិក្សាស្រាវជ្រាវផ្នែកចក្ខុរោគ និងការបណ្តុះបណ្តាលបន្តក្នុងជំនាញនេះផងដែរ។