ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន៤ នាក់គឺ លោក លី រតនា, លោក លាង ផានិត, កញ្ញា គឹម ស្រីតូច និងកញ្ញា ប៉ោ គឹមហាក់ បានទទួល ”មេដាយមាស និងពានរង្វាន់ជ័យលាភីលេខ១ វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថានឆ្នាំ២០១៧”

By: Admin | Posted on: 10/16/2017 9:07:52 AM

ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន៤ នាក់គឺ លោក លី រតនា, លោក លាង ផានិត, កញ្ញា គឹម ស្រីតូច និងកញ្ញា ប៉ោ គឹមហាក់ បានទទួល ”មេដាយមាស និងពានរង្វាន់ជ័យលាភីលេខ១ វេទិកាយុវជនឆ្នើមថ្នាក់ជាតិជជែកពិភាក្សាអំពីបញ្ហាបរិស្ថានឆ្នាំ២០១៧” ក្នុងវេទិកាដេញដោលមតិយុវជនថ្នាក់ជាតិវគ្គផ្តាច់ព្រ័ត្ររៀបចំដោយក្រសួងបរិស្ថានក្រោមប្រធានបទខាងលើដោយមានការចូលរួមរបស់សាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួន១៤។ និស្សិតទាំងបួននាក់ខាងលើបានប្រកួតឈ្នះជាបន្តបន្ទាប់ក្នុងវគ្គជម្រុះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ និងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ ប្រកបដោយមោទនភាព សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសូមថ្លែងអំណរគុណ កោតសរសើរ និងអបអរសាទរដល់និស្សិតស.វ.សទាំង៤ នាក់ខាងលើដែលបានខិតខំអស់ពីសមត្ថភាពដើម្បីទទួលបានចំណេះដឹងអំពីបរិស្ថានផង និងបានលើកស្ទួយកិត្តិយស.វ.សផងដែរ។