និស្សិតថ្នាក់បន្តពីបរិញ្ញាបត្ររង ទៅបរិញ្ញាបត្រគិលានុបដ្ឋាក នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានធ្វើបទបង្ហាញអំពីលទ្ធផលនៃកម្មសិក្សា

By: Media | Posted on: 10/08/2017 11:09:52 PM

នាថ្ងៃទី០៦ខែតុលាឆ្នាំ២០១៧ និស្សិតថ្នាក់បន្តពីបរិញ្ញាបត្ររង ទៅបរិញ្ញាបត្រគិលានុបដ្ឋាកនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានធ្វើបទបង្ហាញអំពីលទ្ធផលនៃកម្មសិក្សារបស់ពួកគេ ជូនដល់លោកនាយសាល និងក្រុមនិស្សិតផ្សេងទៀតឱ្យមានឱកាសរៀនពីគ្នា ពិគ្រោះយោបល់ និងស្វែងរកដំណោះស្រាយអំពីការថែទាំអ្នកជម្ងឺអោយមានភាពប្រសើរឡើង ដើម្បីពង្រឹងគុណភាពនៃការថែទាំផងដែរ។
គួរបញ្ជាក់ថា កម្មសិក្សានេះ បានប្រព្រឹត្តទៅនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ និងមានគោលបំណង ពង្រឹងជំនាញ បង្កើនចំណេះដឹង និងប្រើប្រាស់ឥរិយាបទគោរពក្រមសីលធម៌វិជ្ជាជីវៈ។ ក្នុងពេលចុះកម្មសិក្សានេះនិស្សិតបានចុះថែទាំអ្នកជម្ងឺផ្ទាល់ នៅមន្ទីរពេទ្យ និងបានសិក្សាពីដំណើរការថែទាំ ដោយបានអនុវត្តជំហានទាំងប្រាំនៃការថែទាំមាន ការប៉ាន់ប្រមាណ ការធ្វើផែនការ រោគវិនិច្ឆ័យថែទាំ ការអនុវត្តការថែទាំ និងការប៉ាន់ប្រមាណ។ សូមអរគុណចំពោះកិច្ចសហការ របស់មន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ។