អនាគតនិស្សិតប្រមាណជិត២០០នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធី "ទស្សនាចរ ស.វ.ស ឆ្នាំ២០១៧"​នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ នាថ្ងៃទី៥​ ខែតុលា​ ឆ្នាំ២០១៧។

By: Admin | Posted on: 10/06/2017 10:13:40 AM

កម្មវិធីនេះ បានប្រព្រឹត្រ្តទៅក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ហង្ស ច័ន្ទវរៈ សាកលវិទ្យាធិការរងស.វ.ស​និង ជាតំណាងឯកឧត្តមសាកលវិទ្យាធិការ លោកសាស្រ្តាចារ្យជំនួយ សេង សុភាព លោកសាស្រ្តាចារ្យជាព្រឹទ្ធបុរស ព្រឹទ្ធបុរសរង នាយក នាយករង និង ការអញ្ជើញចូលរួមពីសំណាក់មន្រ្តីរាជការ បុគ្គលិក សមាគមនិស្សិតស.វ.ស។
កម្មវិធីនេះ បានផ្តល់ជូនអនាគតនិស្សិតនូវការធ្វើបទបង្ហាញពីទិដ្ឋភាពជារួមនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត មហាវិទ្យាល័យទន្តវទនសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត ផ្នែកសុខភាពសាធារណៈ និង សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត នៃ ស.វ.ស។ បន្ថែមពីនោះ ក៏មានដំណើរទស្សនកិច្ច្ចនៅបណ្ណាល័យ​ ​បន្ទប់ពិសោធន៏អនុវត្តត្រាប់ បន្ទប់ពិសោធន៍គ្លីនិក របស់មហាវិទ្យាល័យទាំងបី។
សូមជម្រាបថា​ កម្មវិធី​"ទស្សនាចរ ស.វ.ស" (UHS Open House) ឆ្នាំ២០១៧ គឺជាកម្មវិធីថ្មីមួយដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្កើតឡើងដំបូងគេនៅឆ្នាំ២០១៥។ កម្មវិធីនេះ ផ្តល់ឱកាសជូនចំពោះអនាគតនិស្សិត និង ក្រុមគ្រួសារបានស្វែងយល់កាន់តែច្បាស់អំពីសក្តានុពលរបស់អនាគតសាកលវិទ្យាល័យរបស់គាត់។
កម្មវិធីនេះ ប្រារព្ធធ្វើលើកទី១ នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៧ នៅទីតាំងទី១ ស.វ.ស (ទល់មុខអគារខ្ពស់វឌ្ឍនៈ) និង ប្រារព្ធធ្វើលើកទី២ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៧ នៅទីតាំងទី២ ស.វ.ស (ជិតមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត)។ ព័ត៌មានផ្សេងៗទាក់ទងនឹងកម្មវិធីនេះ នឹងមានផ្សព្វផ្សាយជូននៅលើបណ្តាញសង្គមផ្លូវការតែមួយគត់របស់សាកលវិទ្យាល័យ។