សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល​ មានការបើកវគ្គសិក្ខាសាលា ស្តីពីការបង្កើត content របស់course syllabus សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៏ បណ្តុះបណ្តាលបន្តពីបរិញ្ញាបត្ររងដែលរៀបចំឡើងចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែ តុលាឆ្នាំ២០១៧។

By: Admin | Posted on: 10/06/2017 10:10:11 AM

វគ្គសិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន​ ២០រូបដែលជាមន្រ្តីស.វ.ស​ និងលោកគ្រូអ្នកគ្រូដែលអញ្ជើញមកពីនាយកដ្ឋានមន្ទីរពេទ្យ មន្ទីរពេទ្យខ្មែរសូវៀត មន្ទីរពេទ្យព្រះកុសុមៈ មជ្ឈមណ្ឌលរោគវិនិច្ឆ័យសវស មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៌សើស្បែកនិងកាមរោគ Merieux foundation និងមន្ទីរពេទ្យកាល់ម៉ែត ក្នុងគោលបំណងរៀបចំកម្មវិធីសិក្សាបរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៏ បណ្តុះបណ្តាលបន្តពីបរិញ្ញាបត្ររង ដោយអនុលោមទៅតាមសមត្ថភាពស្នូលអ្នកបច្ចេកទេសមន្ទីរពិសោធន៍។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការ​ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។