មន្រ្តី បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចូលរួមក្នុងកម្មវិធី "វេទិកាឧត្តមសិក្សាកម្ពុជា អន្តរជាតិ” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព

By: Media | Posted on: 10/03/2017 8:58:00 AM

“ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ មន្រ្តី បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានចូលរួមក្នុងកម្មវិធី "វេទិកាឧត្តមសិក្សាកម្ពុជា អន្តរជាតិ” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហោ ប៉េង ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជាតំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះមានគោលបំណងដើម្បីចែករំលែកព័ត៌មានសិក្សា និងដើម្បីតម្រង់ទិសដល់សិស្សដែលត្រៀមបម្រុងចូលសិក្សាតាមសាកលវិទ្យាល័យនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ដោយកម្មវិធីមានការចូលរួមដោយសាកលវិទ្យាល័យរដ្ឋ-ឯកជន ព្រមទាំងស្ថាប័នការងារជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់អាស៊ាន។”