និស្សិតថ្នាក់ឯកទេសចក្ខុគិលានុបដ្ឋាក នៃសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ បានចុះកម្មសិក្សាថែទាំសុខភាពសហគមន៍ នៅមណ្ឌលសុខភាព សែប និងតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

By: Media | Posted on: 10/03/2017 8:48:55 AM

ថ្ងៃទី០២ខែតុលាឆ្នាំ២០១៧ និស្សិតថ្នាក់ឯកទេសចក្ខុគិលានុបដ្ឋាក នៃសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ សាកលវិទ្យាល័យវិទ្យសាស្ត្រសុខាភិបាល បានចុះកម្មសិក្សាថែទាំសុខភាពសហគមន៍ នៅមណ្ឌលសុខភាព សែប និងតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យ ថែទាំសុខភាពភ្នែកនៅសហគមន៍ ដូចជាការទទួលអ្នកជំងឺពិនិត្យ ការវាស់គំហើញ ការពិនិត្យភ្នែក (eyes examination) និងការអប់រំ ពីការថែទាំសុខភាពភ្នែក ឲ្យស្របទៅនឹងកម្មវិធីសិក្សា ដែលជម្រុញឲ្យនិស្សិតទទួលបានបទពិសោធន៍និងអភិវឌ្ឍន៏ សមត្ថភាព ក្នុងការអនុវត្តន៍ជំនាញ របស់ពួកគាត់នាពេលខាងមុខ។