នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ ប្រតិភូដែលមានគ្រូដឹកនាំ និងនិស្សិតចំនួន២១នាក់មកពីសាកលវិទ្យាល័យ International University of Health and Welfare (IUHW) បានបន្តដំណើរទស្សនកិច្ចសិក្សានៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពមណ្ឌល១ ក្នុងខេត្តសៀមរាប

By: Media | Posted on: 08/11/2017 3:03:23 PM

ប្រតិភូដែលមានគ្រូដឹកនាំ និងនិស្សិតចំនួន២១នាក់មកពីសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ដែលជាដៃគូសហប្រតិបត្តិការរបស់ស.វ.ស បានបន្តដំណើរទស្សនកិច្ចសិក្សានៅមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាពមណ្ឌល១ ក្នុងខេត្តសៀមរាប។ 
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូត្រូវបានទទួលស្វាគមន៍ដោយលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានផ្តល់ពត៌មានអំពីសេវាសុខាភិបាលជាទូទៅ ក្នុងខេត្តសៀមរាប ជូនដល់ក្រុមនិស្សិតដើម្បីសិក្សាស្វែងយល់អំពីទិដ្ឋភាពជាក់ស្តែងនៃការផ្តល់សេវាសុខាភិបាលថ្នាក់ខេត្តនៅខេត្តសៀមរាប ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។
នាពេលរសៀល ប្រតិភូក៏បានបន្តដំណើរទៅសារមន្ទីរសព្វទស្សន៍អង្គរដែលបានបង្ហាញជារូបគំរូដ៏ប្រណីត និងទស្សនាខ្សែវីដេអូលម្អិតអំពីការកសាងប្រាសាទអង្គរវត្ត ឆ្លុះបង្ហាញពីអរិយធម៍រុងរឿងនៃអាណាចក្រខ្មែរនាសម័យបុរាណ។

-សូមចុចlink https://goo.gl/xHMLko សម្រាប់មើលរូបជាច្រើនទៀត