នាព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" បានរៀបចំពិធីបញ្ចូលសមាជិកថ្មី​ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំស.វ.ស​​ចំនួន​ ២០៧ នាក់

By: Media | Posted on: 08/10/2017 2:22:27 PM

ពិធីដ៏មានអត្ថន័យនេះទទួលបាននូវកិត្តិយសដោយមានការអញ្ជើញចូលរួុមជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ដោយ ​ឯកឧត្តម ពិត ចំណាន សមាជិកគណ:កម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និង ជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពី និង ជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា។
ក្នុងនោះផងដែរ ក៏មាននូវវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃ ស.វ.ស លោកសាកលវិទ្យាធិការរង ព្រឹទ្ធបុរស/ព្រឹទ្ធបុរសរង​ នាយក/នាយករង មន្រ្តីរាជការនៃស.វ.ស រួមជមួយឯកឧត្តម លោកជំទាវ
លោក លោកស្រីមកពីសហភាពសហព័ន្ធ យុវជនកម្ពុជា ទីប្រឹក្សាក្លឹបយុវជនកាកបាទក្រហមមកពីគ្រឹះស្ថាននានា ព្រមទាំងសមាជិកថ្មីរបស់យុវជនកាកបាទក្រហមកម្ពុជាសាខាស.វ.សផងដែរ។
គួរបញ្ជាក់ថា នេះគឺជាលើកទី២ក្នុងឆ្នាំ២០១៧ ដែលស.វ.ស រៀបចំ ពិធីបំពាក់កន្សែងដល់​សមាជិកថ្មីរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា សាខាស.វ.ស។
-សូមចុចlink https://goo.gl/ryiunS សម្រាប់មើលរូបជាច្រើនទៀត