រសៀលថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៧ Director of Programs of the Fred Hollows Foundation និង ក្រុមការងារ បានអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយនឹងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

By: Media | Posted on: 08/08/2017 9:13:29 PM

រសៀលថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៧ លោក Jon Crail, Director of Programs of the Fred Hollows Foundation និង លោក Sith Sam Ath, Country Manager of the Fred Hollows Foundation in Cambodia និង ក្រុមការងារ បានអញ្ជើញជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយនឹងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ជំនួបពិភាក្សានេះផ្តោតទៅលើការបន្តកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលថ្នាក់វេជ្ជបណ្ឌិតឯកទេសចក្ខុរោគ និង ថ្នាក់ឯកទេសចក្ខុគិលានុបដ្ឋាក នៅ ស.វ.ស។
ជាមួយគ្នានោះ ឯកឧត្តមសាកលវិទ្យាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការដ៍ល្អកន្លងមករវាងអង្គការ Fred Hollows Foundation និង ស.វ.ស ក្នុងការជួយលើការបណ្តុះបណ្តាលដល់និស្សិត ស.វ.ស។