លោកសាស្រ្តាចារ្យជំនួយ​ សេងសុភាព សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ (សវស) បានអញ្ជើញចូលរួមក្នុងវេទិកា 10th China-ASEAN Education Cooperation Week Summit Forum និង​​ China-ASEAN Medical Education Summit Forum ដែលបានប្រព្រឹត្តទៅនៅទីក្រុង Guiyang ខេត្ត Guizhou នៃសាធារណរដ្ឋប្រជាមានិតចិន

By: Media | Posted on: 07/31/2017 11:28:12 AM

ចាប់ពីថ្ងៃទី ២៧​ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧​ លោកសាស្រ្តាចារ្យជំនួយ​ សេងសុភាព សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ (សវស) បានអញ្ជើញចូលរួមក្នុងវេទិកា 10th China-ASEAN Education Cooperation Week Summit Forum និង​​ China-ASEAN Medical Education Summit Forum ដែលបានប្រព្រឹត្តទៅនៅទីក្រុង Guiyang ខេត្ត Guizhou នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីបើក 10tth China-ASEAN Education Cooperation Week បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ​ Liu Yangdong ឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិត្យចិន​ និងឯកឧត្តម Sonexay Siphandone ឧបនាយករដ្ឋ​មន្រ្តីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ។
ព្រឹត្តការណ៍សំខាន់ៗនៅក្នុងពិធីនេះ ​រួមមានការប្រកាសការប្តេជ្ញាចិត្តរបស់សាធារណប្រជាមានិតចិនគាំទ្រគំនិតផ្តួចផ្តើម One Belt One Road ក្នុងការបង្កើនការផ្លាស់ប្តូរនិស្សិត (Student Exchange) តាមរយៈការផ្តល់អាហារូបការណ៍ដល់និស្សិតនៃបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ចំនួន​២​០​ ០០០កន្លែង ក្នុងរយៈពេល៣ឆ្នាំខាងមុខ ការប្រកាសអំពី Action Plan for China-ASEAN Education Cooperation 2017-2020 និងការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីស្នាក់ការអចិន្ត្រៃយ៍( Permanent Site) សម្រាប់ China-ASEAN Education Cooperation Week។
ប្រតិភូរបស់​សវស ក៏បានចូលរួមជាអធិបតីក្នុង​វេទិកា China-ASEAN Medical Education Summit Forum ដែលរៀបចំដោយ Guizhou Medical University (GMU) ដោយមានការចូលរួមពីតំណាងសាកលវិទ្យាល័យនានានៃបណ្តាប្រទេសអាស៊ាន និងសាកលវិទ្យាល័យនានានៅក្នុងប្រទេសចិន​ និងបានថ្លែងចំណាប់អារម្មណ៍ និងបានធ្វើបទបង្ហាញអំពីការអប់រំផ្នែកវិទ្យាសាស្រ្តសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
នារសៀលថ្ងៃទី ២៩​ខែកក្កដា ឆ្នាំ ២០១៧ ប្រតិភូនៃសវ សបានចូលរទស្សនកិច្ចនៅទីតាំងថ្មីរបស់ Guizhou Medical University (GMU) ហើយបានចូលជួបសំណេះសំណាលជាមួយលោកសាស្រ្តាចារ្យ Luo Peng អនុប្រធាន GMU និងថ្នាក់ដឹកនាំនានានៃGMU ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាង សវស និងGMU ។