សន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍លើកទី៩ (9th IAS Conference on HIV Science) នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង

By: Media | Posted on: 07/30/2017 12:24:34 PM

កាលពីថ្ងៃទី ២០-២៦ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សវស) ព្រមទាំងឯកឧត្តមវេជ្ជបណ្ឌិត មាន ឈីវុន ទីប្រឹក្សាក្រសួងសុខាភិបាល បានអមដំណើរឯឧរដ្ឋមន្រ្តីក្រសួងសុខាភិបាលទៅចូលរួមក្នុង កិច្ចប្រជុំជាន់ខ្ពស់ស្តីពីវឌ្ឍនភាពនៃការអនុវត្តទិសដៅ​ ៩០-៩០-៩០​ និង​ ចូលរួមសន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍លើកទី៩ (9th IAS Conference on HIV Science) នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង។
ឆ្លៀតក្នុងឱកាសនៃដំណើរបេសកកម្មនេះ ឯកឧត្តមសកលវិទ្យាធិការក៏បានធ្វើទស្សនកិច្ច និង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) រវាងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាមួយមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃ Universite Paris Sud ផងដែរ។ គោលបំណងនៃការចុះអនុស្សរណៈនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការផ្លាស់ប្តូរនិស្សិត និង សាស្ត្រាចារ្យ (Professor and Student Exchange) សំដៅលើកកំពស់គុណភាពនៃការបណ្តុះបណ្តាល និង ការសិក្សាស្រាវជ្រាវរួមគ្នាលើវិស័យសុខាភិបាលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។