នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅទីតាំងទី១ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលប្រតិភូនៃសាកលវិទ្យាល័យសារ៉ាវ៉ាកនៃប្រទេសម៉ាឡេស៊ី

By: Media | Posted on: 05/16/2017 9:38:30 PM

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅទីតាំងទី១ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដឹកនាំដោយលោកសាស្ត្រាចារ្យ ជំនួយ សេង សុភាព​ សាកលវិទ្យាធិការរង ព្រមទាំងលោក សាស្ត្រាចារ្យ ព្រឹទ្ធបុរស នាយករង បានទទួលប្រតិភូនៃសាកលវិទ្យាល័យសារ៉ាវ៉ាកនៃប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Ahmad Hata bin Rasit ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យសារ៉ាវ៉ាក។
ជំនួបនេះ បានពិភាក្សាលើលទ្ធភាព និងសក្តានុពលនៃការធ្វើកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរនិស្សិត ការសហការលើកម្មវិធីសិក្សាអន្តរជាតិ និងកិច្ចការស្រាវជ្រាវសុខភាពសាធារណៈ។