នារសៀលថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សហគ្រាសផលិតឱសថ អឺហ្វាក់

By: Media | Posted on: 05/16/2017 2:58:34 PM

នារសៀលថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" 
មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង សហគ្រាសផលិតឱសថ អឺហ្វាក់។
ថ្នាក់ដឹកនាំ ស.វ.ស អញ្ជើញមានវត្តមានក្នុងឱកាសនោះរួមមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស រួមជាមួយថ្នាក់ដឹកនាំ "ស.វ.ស" ។ 
ជាមួយគ្នានោះ ប្រតិភូដែលអញ្ជើញមកពីសហគ្រាសផលិតឱសថ អឺហ្វាក់ ដឹកនាំដោយឯកឧត្តមឧកញ៉ា កៅ មុយលីម អគ្គនាយក សហគ្រាសផលិតឱសថ អឺហ្វាក់។
អនុស្សារណៈរវាងស្ថាប័នទាំងពីរនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសម្រួលការរៀបចំដំណើរការនូវកម្មវិធី ស្រាវជ្រាវ និង បណ្តុះបណ្តាល គ្រប់កម្រិតរបស់បុគ្គលិកសិក្សា សិស្ស និង និស្សិត នៃ "ស.វ.ស" 
រួមជាមួយនឹងកិច្ចសហការគ្នា ដើម្បីរៀបចំសិក្ខាសាលា ការបង្រៀន ការស្រាវជ្រាវលើ វិស័យសុខាភិបាល ការវាយតម្លៃកម្មសិក្សា ព្រមទាំងការផលិតឯកសារសំភារៈ និងកម្មវិធីដទៃទៀត។
ក្នុងនោះផងដែរ អង្គភាពទាំងពីរ មានភារៈកិច្ចធានាការបណ្តុះបណ្តាល រួមទាំងការបង្រៀនទ្រឹស្តី និងកម្មសិក្សា តាមគោលការណ៍របស់ "ស.វ.ស" ប្រកបដោយគុណភាពខ្ពស់។