សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ បើកវគ្គសិក្ខាសាលា ស្តីពីការបង្កើត "course syllabus" សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៍បន្តពីបរិញ្ញាបត្ររង

By: Media | Posted on: 05/05/2017 9:05:01 AM

នៅទីតាំងទី២នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ មានការបើកវគ្គសិក្ខាសាលា ស្តីពីការបង្កើត course syllabus សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៍បន្តពីបរិញ្ញាបត្ររង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ទី៥ ខែឧសភា ឆ្នាំ២០១៧។ វគ្គសិក្ខាសាលានេះមានសិក្ខាកាមចូលរួមចំនួន​ ២១រូប​ ដែលជាមន្រ្តីស.វ.ស​ និងលោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ ដែលអញ្ជើញមកពីនាយកដ្ឋានមន្ទីរពេទ្យ និងមន្ទីរពេទ្យខ្មែរសូវៀត ក្នុងគោលបំណងរៀបចំកម្មវិធីសិក្សាបរិញ្ញាបត្របច្ចេកទេសមន្ទីរពិសោធន៏ បន្តពីបរិញ្ញាបត្ររង ដោយអនុលោមទៅតាមសមត្ថភាពស្នូលអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសាស្រ្តាចារ្យរង ហង្ស ចន្ទ័វិរៈ សាកលវិទ្យាធិការរងតំណាងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការ​ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។