ការសិក្សាស្រាវជ្រាវ និង​សហប្រតិបត្តិការ​អន្តរជាតិ

  • គោល​បំណង​នៃការអង្កេតនេះគឺ ដើម្បីពិពណ៌នាអំពី​កត្តា​ដែល​នាំឲ្យ និស្សិតធ្វើការសម្រេចចិត្តចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល អំពីប្រភេទការងារ ប្រាក់កម្រៃ និងការពេញចិត្តនឹងការងាររបស់និស្សិតដែលបញ្ចប់ការ​សិក្សាពី​សាកលវិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខាភិបាល និង ដើម្បីវាស់ស្ទង់ពីកម្រិតដែលកម្មវិធីសិក្សាបានឆ្លើយតបនឹងការរំពឹងទុករបស់គេ និង​ការអភិវឌ្ឍន៍សមត្ថភាព សម្រាប់វិជ្ជាជីវៈ​របស់​ពួកគេ។
  • គម្រោង​សិក្សាស្រាវជ្រាវលើកម្មវិធីកិច្ចសន្យាផ្ដល់សេវាសុខាភិបាលក្នុង​ប្រទេស​កម្ពុជា (Performance-Based Financing, PBF) ពីឆ្នាំ​១៩៩៧ ដល់ ២០១៥ ដែល​ផ្ដល់ថវិកា​ដោយ AHSPR (the Alliance for Health System and Policy Research | WHO) និង​សហការណ៍បច្ចេកទេស​ជាមួយ Antwerp Institute of Tropical Medicine, Belgium ។ នេះគឺជាការស្រាវជ្រាវមួយក្នុង​ចំណោមប្រទេស​ចំនួន​១១ ដែលផ្ដោតលើការ​ពង្រីកកម្មវិធី PBF ការធ្វើសមាហរណកម្មកម្មវិធីនេះចូលក្នុងប្រព័ន្ធសុខាភិបាល និង​កត្តា​ផ្សេងៗដែលជៈឥទ្ធិពលលើការអភិវឌ្ឍន៍កម្មវិធីនេះ។
  • Joint workshop with Queensland University of Technology (QUT): Introduction to school research methods focusing on injury prevention and long-term injury/disability
  • Joint workshop with University of California Los Angeles (UCLA): An introduction to design, conduct, analysis and use of integrated longitudinal data