ចក្ខុវិស័យ:
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស​.វ.ស" នឹងក្លាយជា ថ្នាលបណ្តុះបណ្តាលនាំមុខគេ ក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាលដែលទទួលបាននូវ ការទទួលស្គាល់ពីថ្នាក់ជាតិ ថ្នាក់តំបន់ និង​អន្តរជាតិ ហើយជាមជ្ឈដ្ឋានមួយដែលគ្រូ និស្សិត មន្ត្រី បុគ្គលិក សុទ្ឋតែខិតខំនាំមកនូវឧត្តមភាពការបង្រៀន ការសិក្សា ការស្រាវជ្រាវ និង​ការផ្តល់សេវាសាធារណៈ។
បេសកកម្ម:
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងរួមចំណែកធ្វើឱ្យសុខភាពរបស់ប្រជាជនកម្ពុជាប្រសើរឡើងដោយ:
  • ការចូលរួមអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ការបណ្តុះបណ្តាលទៅតាមនិយាមជាតិ
  • ធ្វើការស្រាវជ្រាវដែលឆ្លើយតបទៅនឹងតំរូវការប្រទេសជាតិ ស្របតាមនិយាមជាតិ និងអន្តរជាតិ។
  • ផ្តល់នូវសេវាកម្មដែលមានគុណភាពនិងសីលធម៍
  • ការគ្រប់គ្រងដោយមានប្រសិទ្ធិភាពនិងតម្លាភាព
  • ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ